ស្នាមស្នេហ៍សមុទ្ររាម

រលកបោកច្រាំង

  • រលកបោកច្រាំង
  • ទុកនៅស្លាកស្នាមសាក្សី
  • បេះដូងឈាមស្រី
  • ដាមនិស្ស័យជាសញ្ញា
  • ស្នាមយើងវះសាច់ស្មា
  • បងអើយទោះជាមរណា
  • ក៏ចិត្តស្នេហាគ្មានថ្ងៃភ្លេចបាន។
  • រំពេព្រាត់គូ
  • យំសោកបោកខ្លួនអាល័យ
  • អូនព្រាត់ប្រុសថ្លៃ
  • ព្រោះព្រានចង្រៃសាមាន្យ
  • កន្សែងផ្ដិតឈាម
  • ផ្ដិតស្នេហ៍ទាំងប៉ុន្មាន
  • អនុស្សារាប់លានឆ្នេរខ្សាច់សាក្សី។
  • ដើមដូងមាត់ឆ្នេរយំស្រែកសួររកនួនល្អង
  • កោះស្នេហ៍ធ្លាប់បានភ្ជាប់ចំណង
  • អូនហើយនឹងបង
  • ប្រែដាច់អាល័យ
  • អូនយំរាល់រាត្រី
  • ពេលបានជួបចរណៃ
  • បងអើយបែជាឃ្លាតឃ្លា
  • ស្រណោះដៃបង
  • ត្រកងលួងលោមប្រាណស្រី
  • ឈាមស្រក់ពេញដី
  • អូនលាបងក្ស័យមរណា
  • ជាតិនេះស្នេហ៍យើងមានពារ
  • ព្រាត់ប្រាស់មិនបានជួបគ្នា
  • ជាតិក្រោយសច្ចាសុំជួបតែបង។
  • ដើមដូងមាត់ឆ្នេរយំស្រែកសួររកនួនល្អង
  • កោះស្នេហ៍ធ្លាប់បានភ្ជាប់ចំណង
  • អូនហើយនឹងបង
  • ប្រែដាច់អាល័យ
  • អូនយំរាល់រាត្រី
  • ពេលបានជួបចរណៃ
  • បងអើយបែជាឃ្លាតឃ្លា។
  • កោះស្នេហ៍កោះទុក្ខ
  • ជង្រុកកម្មពារទឹកភ្នែក
  • ព្យុះកម្មបំបែក
  • ដើមដូងយំស្រែកមួហ្មង
  • សមុទ្រស្រែកសួរទៅឆ្នេរ
  • រំពេសួររកបង្គង
  • រឿងកន្លងអូនស្មោះនឹងបង
  • ស្ម័គ្រស្នេហ៍សមុទ្ររាម។
00:00
-00:00
ดูรายละเอียดเพลง
Let's listen to my solo!

14 3 1

2022-5-22 22:42 vivoV2026

ชาร์ตของขวัญ

รวม: 0 2

ความเห็น 3